
[Intro] [clean electric guitar arpeggio with hall reverb] [Verse 1] [male tenor vocals enter] ល្មមហើយណាស្រី ប្រណីដល់ប្រុសផងណា កុំយកសម្រស់ភក្ត្រា ប្រហារដួងចិត្តបុរស ដូចដួងតារា អ្នកណាក៏លង់សម្រស់ នេះគឺទារុណបុរស ចំពោះសម្រស់ស្នេហ៍ស្រី [Verse 2] អូនប្រហារប្រុស ស្លាប់អស់ជាច្រើនមកហើយ តែមិនល្មមចិត្តអូនឡើយ នេះហើយចិត្តឥតប្រណី តើប៉ុន្មានទៀត ទើបសមល្មមនឹងចិត្តស្រី ប្រុសៗអស់មួយផែនដី មុខជាក្ស័យព្រោះស្នាដៃអូន [Chorus] អូនអាងរូបកាយ ឬមួយឆោមឆាយអាងលើកិត្តិ....យួស ថ្ងៃនេះអូនមានឈ្មោះ គ្រប់រូបប្រុសគេឱនលំទោន អស់ព្រហ្មចារី រូបស្រីដូចផ្កាស្រពោន ពាក្យបញ្ចើចបញ្ចោរអូន រលាយសូន្យគ្មានគេរាប់អាន [Verse 3] អូនគង់ស្តាយចិត្ត អាណិតប្រុសដែលស្នេហ៍ស្រី ស្នេហ៍ដោយដួងចិត្តភក្តី ឥតន័យប្រែសង្ឃឹមបាន បាបកម្មអូនសាង គង់វិលរកអូនមិនខាន អូនធ្វើឱ្យប្រុសខកប្រាណ ក្រោយគង់បានទឹកភ្នែកខ្លួនឯង [Instrumental Bridge] [melodic electric guitar solo with vibrato] [whistling melody enters] [Chorus] [vocals re-enter with increased intensity] អូនអាងរូបកាយ ឬមួយឆោមឆាយអាងលើកិត្តិ......យួស់ ថ្ងៃនេះអូននៅមានឈ្មោះ គ្រប់រូបប្រុសគេឱនលំទោន អស់ព្រហ្មចារី រូបស្រីដូចផ្កាស្រពោន ពាក្យបញ្ចោរបញ្ចោរអូន រលាយសូន្យគ្មានគេរាប់អាន [Outro] អូនពុំស្តាយចិត្ត អាណិតប្រុសដែលស្នេហ៍ស្រី ស្នេហ៍ដោយដួងចិត្តភក្តី ឥតន័យប្រែសង្ឃឹមបាន បាបកម្មអូនសាង គង់វិលរកអូនមិនខាន អូនធ្វើឱ្យប្រុសខកប្រាណ ក្រោយគង់បានទឹកភ្នែកខ្លួនឯង.....

