
[វគ្គ ១] សុំត្រឹមអែបៗក្បែរបេះដូងអូន ទោះដឹងថាជាតួរង ក៏បេះដូងមិនហ៊ានប្រកែក ទំហំក្ដីស្នេហ៍ បងស្នេហ៍ៗអូនធំប៉ុនមេឃ ទោះអូនផ្ដល់ឱ្យត្រឹមទឹកភ្នែក ក៏ពន់រែកគ្រប់វិនាទី [វគ្គ ២] នឹកបងតិចតិចក៏បានដែរថ្លៃ មិនបានប៉ុនក្រចកដៃ ក៏រីករាយទទួលដៃពីរ បេះដូងមានកម្ម មិនអាចរស់ខ្វះឆវី អភ័ព្វអ្វីម៉្លេះទេជាតិនេះ ជួបស្នេហ៍ដែលគេមានម្ចាស់ចិត្ត [បន្ទរ] ជ្រុលស្នេហ៍ហើយ បងស្នេហ៍លុះក្ស័យ មិនខ្លាចសងសូម្បីឈឺចាប់ ទោះត្រូវស្លាប់ក៏បងអស់ចិត្ត តាមការពារថែពុំងាស្នើជីវិត តែខ្លួនឯងគួរឱ្យអាណិត អូនទុកត្រឹមមនុស្សក្រៅបេះដូង [បន្ទរ ២] សុំត្រឹមអែបៗក្បែរអូនផងណា ទោះបីត្រង់កន្លៀតណា បងប្រាថ្នាសុំរស់ក្បែរផង ឈឺចាប់ក៏ទ្រាំ ខាំមាត់មិនត្អូញដាក់អូន ឱ្យតែបានអែបអែបបេះដូង គ្មានថ្ងៃបងបន្ទោសអូនឡើយ (ភ្លេងសូឡូ) [បន្ទរ] ជ្រុលស្នេហ៍ហើយ បងស្នេហ៍លុះស្លាប់ មិនខ្លាចសូម្បីឈឺចាប់ ទោះត្រូវស្លាប់ក៏បងស្ងប់ចិត្ត តាមការពារថែពុំងាស្នើជីវិត តែងខ្លួនឯងគួរឱ្យអាណិត អូនទុកត្រឹមមនុស្សក្រៅបេះដូង [បន្ទរ ២] សុំត្រឹមអែបៗក្បែរអូនផងណា ទោះបីត្រង់កន្លៀតណា បងប្រាថ្នាសុំរស់ក្បែរផង ឈឺចាប់ក៏ទ្រាំ ខាំមាត់មិនត្អូញដាក់អូន ឱ្យតែបានអែបអែបបេះដូង គ្មានថ្ងៃបងបន្ទោសអូនឡើយ music fade out end

