Song Cover Image

នឹកមនុស្សម្នាក់ ដែលខ្ញុំធ្លាប់បោះបង់

I. ពេលយប់ភ្លៀងធ្លាក់ បងនឹកដល់អូន រូបអូននៅក្នុងចិត្ត អនុស្សាវរីយ៍បងនៅចាំ ស្នេហាដែលខ្ញុំមិនចេះថែ ក្លាយជាការឈឺចាប់នៅថ្ងៃនេះ នឹកអូនដល់ហើយ ប៉ុន្តែពេលវេលាមិនអាចត្រឡប់វិញបានទេ… II. នឹកមនុស្សម្នាក់ ដែលខ្ញុំធ្លាប់បោះបង់ចោល នឹកគ្រប់ពេលនឹកគ្រប់កន្លែង គីរីវង្សអេីយខ្ញុំនឹកអ្នកណាស់ បេះដូងខ្ញុំនឹកអ្នក រាល់យប់រាល់ថ្ងៃ សុំទោសសម្រាប់អ្វីៗ ដែលបងធ្លាប់ធ្វើឲ្យអូនឈឺចាប់ R. ពេលឮបទចម្រៀងស្រទន់ គឺដូចកំពុងឮសំឡេងអូន ពេលឃើញផ្ការីកស្រស់ ដូចបានឃេីញស្នាមញញឹមអូន ជីវិតខ្ញុំរស់មិនសុខ តាំងពីអូនបែកចេញទៅឆ្ងាយ ស្នេហានោះនៅក្នុងចិត្ត មិនអាចបំភ្លេចបានឡើយ… III. បើអាចប្រែពេលវេលា បងនឹងថែរក្សាអូនអោយល្អ មិនឲ្យបាត់បង់ទៀតទេ មិនឲ្យឈឺចាប់ដូចថ្ងៃនេះ ប៉ុន្តែអ្វីៗគ្រាន់តែសុបិន្ត មិនអាចធ្វើឲ្យពិតបានទេ នៅសល់តែភ្លៀងនិងទឹកភ្នែក ប្រាប់ថាបងនឹកអូន… V. នឹកមនុស្សម្នាក់… ដែលខ្ញុំធ្លាប់បោះបង់ចោល នឹករហូតដល់ថ្ងៃចុងក្រោយ... មិនអាចភ្លេចអូនបានទេ