តំណក់ភ្លៀងស្រក់ចុះ លាយឡំទឹកភ្នែកបង ត្រជាក់ដល់បេះដូង បងនឹកអូនខ្លាំងណាស់ រងារញ័រពេញប្រាណ ពេលគ្មានអូននៅក្បែរ ដង្ហើមស្ទើរដាច់ខ្យល់ ឈឺចាប់ហួសពណ៌នា ភ្លៀងយំជំនួសបង ស្រែកហៅរកព្រលឹង ម្តេចអូនមិនឮ? ទ្រូងបងស្ទើរប្រេះហើយ យប់នេះសែនវែងឆ្ងាយ យំឱបការចងចាំ ចាំទាំងអស់សង្ឃឹម រលាយក្នុងតំណក់ភ្លៀង


